រំលងទៅមាតិកាដើម
រុន រស្មី

សៀវភៅគណិតវិទ្យា

ស្វុីតនៃចំនួនពិត

និយមន័យ ស្វុីតម៉ូណូតូន ស្វុីតទាល់ ស្វុីតប្រមូល និងស្វុីតកូស៊ី

អំពីសៀវភៅនេះ

ស្វ៊ីតនៃចំនួនពិត គឺជាសៀវភៅគណិតវិភាគភាសាខ្មែរ សម្រាប់សិស្សថ្នាក់ទី១១ និស្សិត និងអ្នកសិក្សាដោយខ្លួនឯង។ សៀវភៅនេះបង្ហាញគោលគំនិតមូលដ្ឋានដែលប្រើសម្រាប់កំណត់ ចាត់ថ្នាក់ និងវិភាគស្វ៊ីតនៃចំនួនពិត។

ខ្លឹមសាររួមមាន ស្វ៊ីតរង ស្វ៊ីតម៉ូណូតូន ស្វ៊ីតទាល់ ស្វ៊ីតប្រមូល ស្វ៊ីតកូស៊ី និងស្វ៊ីតជាប់គ្នា។ ប្រធានបទនីមួយៗមាននិយមន័យ ទ្រឹស្តីបទ ឧទាហរណ៍ ដំណោះស្រាយ និងលំហាត់អនុវត្ត ដើម្បីជួយអ្នកសិក្សាពង្រឹងការគិតបែបគណិតវិទ្យា និងជំនាញដោះស្រាយបញ្ហា។

សេចក្ដីផ្ដើម

សៀវភៅស្វ៊ីតនៃចំនួនពិតនេះ ត្រូវបានរៀបរៀងឡើងជាឯកសារជំនួយសម្រាប់សិស្សថ្នាក់ទី១១ និស្សិត និងអ្នកដែលចង់សិក្សាគណិតវិភាគដោយខ្លួនឯង។ ស្វ៊ីតនៃចំនួនពិត គឺជាគោលគំនិតមូលដ្ឋានសំខាន់មួយសម្រាប់ការសិក្សាលីមីត ភាពប្រមូល និងគណិតវិភាគកម្រិតខ្ពស់។

សៀវភៅចាប់ផ្តើមពីនិយមន័យ និងការសរសេរសញ្ញាសម្គាល់របស់ស្វ៊ីត បន្ទាប់មកសិក្សាអំពីស្វ៊ីតរង និងលក្ខណៈម៉ូណូតូន។ អ្នកសិក្សានឹងរៀនកំណត់ថា ស្វ៊ីតមួយកើន ចុះ ថេរ ឬម៉ូណូតូន និងរៀនបង្ហាញភាពទាល់លើ និងទាល់ក្រោម។

ផ្នែកបន្ទាប់បង្ហាញនិយមន័យនៃស្វ៊ីតប្រមូល ការរកលីមីត ទ្រឹស្តីបទស្វ៊ីតម៉ូណូតូន និងស្វ៊ីតទាល់ ព្រមទាំងស្វ៊ីតកូស៊ី។ ផ្នែកចុងក្រោយបង្ហាញស្វ៊ីតជាប់គ្នា និងការមានលីមីតរួម។

និយមន័យ និងទ្រឹស្តីបទនីមួយៗត្រូវបានអមដោយឧទាហរណ៍ ដំណោះស្រាយ និងលំហាត់អនុវត្ត ដើម្បីឱ្យអ្នកសិក្សាអាចភ្ជាប់ទ្រឹស្តីទៅនឹងការដោះស្រាយបញ្ហាជាក់ស្តែង។

អ្វីដែលអ្នកនឹងរៀន

  • យល់ដឹងពីនិយមន័យ និងសញ្ញាសម្គាល់របស់ស្វ៊ីតនៃចំនួនពិត។
  • កំណត់ និងសិក្សាស្វ៊ីតរង។
  • សិក្សាថាស្វ៊ីតមួយកើន ចុះ ថេរ ឬម៉ូណូតូន។
  • ប្រើផលដក ផលធៀប និងអនុគមន៍ជំនួយ ដើម្បីសិក្សាភាពម៉ូណូតូន។
  • កំណត់ថាស្វ៊ីតមួយទាល់លើ ទាល់ក្រោម ឬទាល់ទាំងពីរ។
  • ប្រើវិសមភាពក្នុងការបង្ហាញភាពទាល់របស់ស្វ៊ីត។
  • យល់ដឹងពីនិយមន័យផ្លូវការរបស់ភាពប្រមូល។
  • គណនា និងបង្ហាញលីមីតនៃស្វ៊ីត។
  • អនុវត្តទ្រឹស្តីបទស្វ៊ីតម៉ូណូតូន និងស្វ៊ីតទាល់។
  • យល់ដឹង និងពិនិត្យលក្ខខណ្ឌស្វ៊ីតកូស៊ី។
  • ប្រើទ្រឹស្តីបទស្វ៊ីតកូស៊ី ដើម្បីបង្ហាញភាពប្រមូល។
  • សិក្សាស្វ៊ីតជាប់គ្នា និងលីមីតរួមរបស់វា។
  • សិក្សាភស្តុតាង និងដំណោះស្រាយគណិតវិទ្យាតាមជំហាន។
  • អនុវត្តលំហាត់ទាក់ទងនឹងស្វ៊ីត លីមីត និងភាពប្រមូល។

អានគំរូ

seqmeta
ទំព័រ 1

ទំព័រ 1 ក្នុងចំណោម 2

ការមើលជាមុននេះបង្ហាញសៀវភៅទាំងមូល។

សារពីអ្នកនិពន្ធ

សៀវភៅស្វ៊ីតនៃចំនួនពិតនេះ ជាស្នាដៃគណិតវិទ្យាទី៣ដែលខ្ញុំបានខិតខំរៀបរៀង និងចងក្រងឡើង។ គោលបំណងសំខាន់គឺផ្តល់ជូនសិស្សថ្នាក់ទី១១ និស្សិត និងអ្នកសិក្សាដោយខ្លួនឯង នូវឯកសារភាសាខ្មែរសម្រាប់សិក្សាគោលគំនិតមូលដ្ឋាននៃគណិតវិភាគ។

សៀវភៅនេះមាននិយមន័យ ទ្រឹស្តីបទ ឧទាហរណ៍ ដំណោះស្រាយ និងលំហាត់អនុវត្ត ពាក់ព័ន្ធនឹងស្វ៊ីតរង ស្វ៊ីតម៉ូណូតូន ស្វ៊ីតទាល់ ស្វ៊ីតប្រមូល ស្វ៊ីតកូស៊ី និងស្វ៊ីតជាប់គ្នា។

ទោះបីខ្ញុំបានខិតខំរៀបចំខ្លឹមសារឱ្យមានរបៀបរៀបរយ និងងាយស្រួលសិក្សាក៏ដោយ សៀវភៅនេះអាចនៅមានកំហុស ឬចំណុចដែលត្រូវកែលម្អ។ ខ្ញុំរីករាយទទួលយកមតិយោបល់ និងការរិះគន់ក្នុងន័យស្ថាបនា ពីលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងមិត្តអ្នកអាន។

ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងជួយឱ្យអ្នកសិក្សាពង្រឹងការគិតបែបគណិតវិទ្យា បង្កើតមូលដ្ឋានគណិតវិភាគរឹងមាំ និងមានទំនុកចិត្តក្នុងការសិក្សាដោយខ្លួនឯង។

សេចក្ដីថ្លែងអំណរគុណ

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មិត្តអ្នកអាន និងអ្នកសិក្សាគណិតវិទ្យាទាំងអស់ ដែលបានផ្តល់ការលើកទឹកចិត្ត និងគាំទ្រដល់ការរៀបរៀងស្នាដៃគណិតវិទ្យារបស់ខ្ញុំ។

ខ្ញុំសូមអរគុណចំពោះអ្នកដែលបានផ្តល់មតិយោបល់ សំណួរ និងការរិះគន់ក្នុងន័យស្ថាបនា ដែលជួយឱ្យខ្ញុំបន្តកែលម្អឯកសារសិក្សាទាំងនេះ។

ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាឯកសារមួយដែលមានប្រយោជន៍ សម្រាប់ការសិក្សាស្វ៊ីត លីមីត និងគណិតវិភាគ។

របៀបដកស្រង់

រុន រស្មី។ ស្វ៊ីតនៃចំនួនពិត។ បោះពុម្ពលើកទី១, ឆ្នាំ ២០២៥។

ការដកស្រង់នេះបង្កើតចេញពីព័ត៌មានដែលបានកត់ត្រា។ សូមផ្ទៀងផ្ទាត់ជាមួយបទដ្ឋានរបស់អ្នក។

ស្នាដៃនិពន្ធផ្សេងទៀត

  • lLaTeX

    សៀវភៅគណិតវិទ្យា

    ក្រាបនៃអនុគមន៍

    សៀវភៅគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី១២ សិក្សាអំពីអនុគមន៍សនិទាន អនុគមន៍លោការីតនេពែ និងអនុគមន៍អិចស្ប៉ូណង់ស្យែល ព្រមទាំងលំហាត់ និងដំណោះស្រាយសម្រាប់ត្រៀមប្រឡងបាក់ឌុប។

    សៀវភៅគណិតវិទ្យា · First edition · ថ្នាក់ទី១២

    • អនុគមន៍សនិទាន
    • អនុគមន៍លោការីត
    • អនុគមន៍អ៉ិចស្ប៉ូណង់ស្យែល

    ទាញយក